Subscribe:

Thursday, June 4, 2015

> សូមថ្លែងអំណរអរព្រះគុណ​ និងអរគុណ ចំពោះសប្បុរសធម៌ សប្បុរសជន

       នាងខ្ញុំស្រីណា សូមថ្លែងអំណរអរព្រះគុណ និងអរគុណ ចំពោះព្រះតេជគុណ សប្បុរសធម៌ សប្បុរសជន ទាំងក្នុងស្រុកនិងក្រៅស្រុក ហើយនាងខ្ញុំបានយកនូវជំនួយ ដែលបានមកពីសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក ទៅជួយដល់ក្រុមគ្រួសារ និងប្អូនប្រុស ដែលកំពុងជួបនូវការលំបាក នៅឯភូមិអូរជ្រៅ ស្រុកស្រែអំបិល ខេត្តកោះកុង ។ ជាទីបញ្ចប់នាងខ្ញុំ សូមបួងសូងទៅដល់វត្ថុសាកសិទ្ធ និងទស្សបារមីក្នុងលោកចុះមកប្រសិទ្ធពរជ័យដល់សប្បុរសធម៌ សប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុកឲ្យជួបតែសេចក្តីសុខចំរើន រកស៊ីទទួលទានមានបានគ្រប់ៗគ្នា ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ បើសប្បុរសធម៌ សប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុកមានបំណងប៉ុនប៉ងនៅពរណាមួយសូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នា ។

Tuesday, June 2, 2015

> សេចក្តីអំពាវនាវ ដល់សប្បុរសជនទាំង ក្នុងស្រុក និងក្រៅស្រុក

        នាងខ្ញុំ ស្រី ណា បានចុះមកមើលស្ថានភាពគ្រួសារ ផ្ទះសម្បែង ម្ហូបអាហារ  ក្មេងប្រុសអាយុ ៧ឆ្នាំ មើលថែទាំបងប្រុសអាយុ ១៤ឆ្នាំ ដែលពិកាតាំងពីអាយុ ៦ខែមកម៉្លេះ ដែលស្ថិត នៅភូមិអូរជ្រៅ ស្រុកស្រែអំបិល ខេត្តកោះកុង​ ។

       សូមបងប្អូនជួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លា តាមរយៈលេខទូរសព្ទ័នាងខ្ញុំផ្ទាល់ៈ
              (855) 012 620 897
              (855) 010 879 384
              (855) 016 600 814

       សូមអរព្រះគុណ និង សូមអរគុណ!