Subscribe:

Saturday, August 8, 2015

Monday, August 3, 2015

យកអំណោយចេកជូនដល់ប្រជាពលរដ្ឋនូវភ្នំបាត

ថ្ងៃទី 02/08/2015 នាងខ្ញុំស្រីណាបានចូលរួមជាមួយនឹង បងស្រីមុំ ព្រមទាំងបងៗ ក្រុមកម្ពុជាជាទីស្រលាញ់ បានយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋឆ្ងាយដាច់ស្រយាល ដែលត្រូវរដ្ឋាភិបាលជំលៀសចេញពីរាជធានីភ្នំពេញ ហើយក៏សូមអរគុណពុកម៉ែបងប្អូន ដែលរួមចំណែកជួយបងប្អូនកំពុងតែខ្វះខាតនៅភ្នំបាត ។



Saturday, July 18, 2015

ថ្ងៃទី 16/07/2015

ថ្ងៃទី 16/07/2015 នាងខ្ញុំបានមកដល់ភូមិ អូរជ្រៅ ឃុំ បឹងព្រាវ ស្រុក ស្រែអំបិល ខេត្ត កោះកុង ដែលបាននាំយកថវិកាពីបងប្អូនក្នុងប្រទេស និង ក្រៅប្រទេស មកជូនគ្រួសាររបស់ប្អូនទាំងពីរ បើបងប្អូនចង់ចូលរួមជួយទៅផ្គត់ផ្គង់ដល់ប្អូនទាំងពីរ សូមទំនាក់ទំនងទៅកាន់លេខគាត់ផ្ទាល់ៈ បងស្រី នឿន ឈឿន 088 509 1896... ។



Tuesday, July 14, 2015

ថ្ងៃទី 14/07/2015

សួស្តី ពុកម៉ែ បងប្អូន និងសប្បុរសធម៌ សប្បុរសជនទាំងក្នុងស្រុក ក្រៅស្រុក ជាទីគោរពរាប់អានពីនាងខ្ញុំស្រីណា ឥឡូវនាងខ្ញុំស្រីណាបាននាំយកថវិកាពីបងប្អូនទៅជួយប្អូនស្រីទាំងពីរ សូមពុកម៉ែបងប្អូន ទស្សនាទាំងអស់គ្នា... ។

Friday, July 10, 2015

មន្ទីពេទ្យលោកសង្ឃ (Preah Kossamak Hospital )

សួស្តី ពុកម៉ែ បងប្អូន និងសប្បុរសធម៌ សប្បុរសជនទាំងក្នុងស្រុក ក្រៅស្រុក ជាទីគោរពរាប់អានពីនាងខ្ញុំស្រីណា ឥឡូវប្អូនស្រីទាំងពីរបានមកដល់មន្ទីពេទ្យរាជធានីភ្នំពេញ ហើយ គឺនៅមន្ទីពេទ្យលោកសង្ឃ (Preah Kossamak Hospital) ខាងក្រោមនេះជាខ្លីបវីឌីអូន សូមពុកម៉ែបងប្អូន ទស្សនាទាំងអស់គ្នា... ។

Thursday, July 9, 2015

Detail News of Both sibling in Kampot

នេះជាវីឌីអូខ្លីប និយាយពីពត៌មានលម្អិតនៃបងប្អូនទាំងពីនូវខេត្តកំពត បើសប្បុរសធម៌ សប្បុរសជន ពុកម៉ែ បងប្អូន ចង់ជួយដល់ប្អូនទាំងពីរ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទរបស់នាងខ្ញុំផ្ទាល់ ។



Wednesday, July 8, 2015

បណ្ដាញព្រះសង្ឃឯករាជសឹងក្នុងព្រៃឡង់

ល្ងាចនេះ ក្រុមការងារបណ្ដាញព្រះសង្ឃឯករាជ ដើម្បីយុត្តិធម៌សង្គមកំពង់រៀបចំកន្លែងសឹង បន្ទាប់ពីដើរល្បាតក្នុងព្រៃឡង់ពេញមួយថ្ងៃ ។ សូមបងប្អូនជួយលើកទឹកចិត្ដដល់ព្រះសង្ឃដែលខិតខំចុះល្បាតការពារព្រៃឡង់ផង ។

Tuesday, July 7, 2015

Today, Khjom Srey Na Go To Kampot

ថ្ងៃនេះ នាងខ្ញុំ​បានធ្វើដំណើរទៅខេត្តកំពត ហើយបានមកដល់ផ្ទះប្អូនស្រីទាំងពីរ ដែលមានជំងឺចម្លែកហៅថាចាស់សកអាការៈជំងឺរបស់គាត់របកស្បែកហើយរមាស់ ពិបាកខ្លាំងណាស់ពេលគាត់រមាស់បើសិនជាអេះខ្លាំងអាចចេញឈាមទៀត មេត្តាជួយពួកគាត់ទាំងពីរផង ។ ហេតុអ្វីបានគ្រូពេទ្យស្រុកខ្មែរ គិតតែពីលុយចូលហោប៉ៅចឹង ?

បណ្ដាញព្រះសង្ឃឯករាជហែរញត្តិ


នៅល្ងាច ថ្ងៃទី៦ខែកក្ដដាឆ្នាំ២០១៥ បណ្ដាញព្រះសង្ឃឯករាជដើម្បីយុត្តិធម៏សង្គមបានហែរញត្តិមកដាក់ខុទ្ទការល័យ សម្ដេចហ៊ុនសែន ក្រោមដើមពោធិ៍ ដើម្បីសុំអន្តរាគមន៏ពីសម្ដេច ប៉ុន្តែមិនមាននរណាម្នាក់មកទទួលញាត្តិពីព្រះសង្ឃទេ បន្ទាប់ក៏ហែរក្បួនទៅរដ្ឋសភាជាតិសូម្បីតែសភាក៏អត់មានអ្នកមកទទួលញត្តិពីបណ្ដាញព្រះសង្ឃដែរ ។

ឈ្មួញទុច្ចរិតកាប់បំផ្លាញ់ឈើព្រៃឡង់


នេះជាសកម្មភាព ដែលឈ្មួញទុច្ចរិតរកសុីកាប់បំផ្លាញ់ឈើព្រៃឡង់ ហើយបណ្ដាញព្រះសង្ឃឯករាជរកឃើញឈើឈ្មួញកាប់យ៉ាងព្រៃផ្សៃបំផុតនៅខេត្តព្រះវិហារ ។ សូមបប្អូនខ្មែរទាំងអស់ជួយព្រៃឡង់ផង ។

សកម្មភាពបណ្តាញព្រះសង្ឃឯករាជ


ក្រុមការងារបណ្ដាញព្រះសង្ឃឯករាជដើម្បីយុត្តិធម៏សង្គមនៅក្នុងព្រៃឡង់នៅខេត្តព្រះវិហារ សូម្បីទឹកតែទឹកក៏គ្មានឆាន់ផងមានទឹកអូរហូតប៉ុន្តែព្រះសង្ឃទាំងអស់អង្គមានចិត្តតស៊ូណាស់ក្នុងការ ការពារព្រៃឡង់។

Take Aid From Kind To Help Grandma


Sunday, July 5, 2015

នាងខ្ញុំស្រីណាបានយកលុយចូលមូលនិធិ

       ថ្ងៃនេះ នាងខ្ញុំស្រីណាបានយកលុយចូលមូលនិធិដើម្បីឧបត្ថម្ភដល់ទូរទស្សន៍ព្រះអាទិត្យគណៈបក្សសង្រ្គោះជាតិ ដែលផ្សព្វផ្សាយពត៌មានទួទាំងប្រទេស ចុះអ្នកទាំងអស់គ្នាវិញ?

Thursday, June 4, 2015

> សូមថ្លែងអំណរអរព្រះគុណ​ និងអរគុណ ចំពោះសប្បុរសធម៌ សប្បុរសជន

       នាងខ្ញុំស្រីណា សូមថ្លែងអំណរអរព្រះគុណ និងអរគុណ ចំពោះព្រះតេជគុណ សប្បុរសធម៌ សប្បុរសជន ទាំងក្នុងស្រុកនិងក្រៅស្រុក ហើយនាងខ្ញុំបានយកនូវជំនួយ ដែលបានមកពីសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក ទៅជួយដល់ក្រុមគ្រួសារ និងប្អូនប្រុស ដែលកំពុងជួបនូវការលំបាក នៅឯភូមិអូរជ្រៅ ស្រុកស្រែអំបិល ខេត្តកោះកុង ។ ជាទីបញ្ចប់នាងខ្ញុំ សូមបួងសូងទៅដល់វត្ថុសាកសិទ្ធ និងទស្សបារមីក្នុងលោកចុះមកប្រសិទ្ធពរជ័យដល់សប្បុរសធម៌ សប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុកឲ្យជួបតែសេចក្តីសុខចំរើន រកស៊ីទទួលទានមានបានគ្រប់ៗគ្នា ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ បើសប្បុរសធម៌ សប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុកមានបំណងប៉ុនប៉ងនៅពរណាមួយសូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នា ។

Tuesday, June 2, 2015

> សេចក្តីអំពាវនាវ ដល់សប្បុរសជនទាំង ក្នុងស្រុក និងក្រៅស្រុក

        នាងខ្ញុំ ស្រី ណា បានចុះមកមើលស្ថានភាពគ្រួសារ ផ្ទះសម្បែង ម្ហូបអាហារ  ក្មេងប្រុសអាយុ ៧ឆ្នាំ មើលថែទាំបងប្រុសអាយុ ១៤ឆ្នាំ ដែលពិកាតាំងពីអាយុ ៦ខែមកម៉្លេះ ដែលស្ថិត នៅភូមិអូរជ្រៅ ស្រុកស្រែអំបិល ខេត្តកោះកុង​ ។

       សូមបងប្អូនជួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លា តាមរយៈលេខទូរសព្ទ័នាងខ្ញុំផ្ទាល់ៈ
              (855) 012 620 897
              (855) 010 879 384
              (855) 016 600 814

       សូមអរព្រះគុណ និង សូមអរគុណ!


Friday, May 22, 2015

> មានករណីអគ្គីភ័យកើតឡើង



        មានករណីអគ្គីភ័យមួយបានកើតឡើង នៅភូមិជ្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២១ ខែឧសភា វេលាម៉ោង៤កន្លះនេះ បណ្តាលឲ្យស្លាប់មួយគ្រួសារ មានប្តីប្រពន្ធ និងកូនស្រីអាយុ១០ឆ្នាំនិង៨ឆ្នាំ ។

Thursday, May 21, 2015

> អូ! ក្រឡេកមើលឡានប៉ូលីសប្រទេសគេវិញ


         ដោយ​សារ​តែ​​​អារ៉ាប់រួម​ជា​ប្រទេស​រីកចម្រើន និង​ទំនើប ក្រុម​ឧក្រិដ្ឋជន​ក៏​ប្រើ​ឡាន​ទំនើប​មិន​ធម្មតា​ដែរ ដើម្បី​កុំ​ឱ្យ​ប៉ូលិស​តាម​ទាន់ ។ នេះ​ជា​មូល​ហេតុ​តែ​មួយ​គត់ ដែល​ធ្វើ​ឱ្យ​អារ៉ាប់រួម​​​ប្រើ​សុទ្ធ​តែ​ឡាន​ប៉ូលិស​ទំនើប​កប់​ស៊េរី ។ នៅ​ក្នុង​វីដេអូ​ខាង​ក្រោម ប្រិយមិត្ត​នឹង​បាន​ឃើញ​ពី​ម៉ូដ​ឡាន​ប៉ូលិស​ទំនើប​ៗ​ ​នៅ​ទីក្រុង​ Dubai ប្រទេស​អារ៉ាប់រួម ដែល​​មាន​ដូចជា៖ Mercedes SLS, G-Wagen, McLaren 12C, Nissan GT-R, Ferrari FF, Audi R8, Bentley, Bugatti Veyron and Vauxhall Astra ជា​ដើម​ ។

> ធិធីកាត់សក់ជូនកូនកំលោះកូនក្រមុំ

  • នេះជាធិធីកាត់សក់ជូនកូនកំលោះកូនក្រមុំ ដោយនាងខ្ញុំស្រីណា និងលោកគ្រូរតនា មើលទៅចងសើចតិច កំប្លែងតិចម៉េចដឹងទេ សូមមើលទាំងអស់គ្នាណា...។ 

Please, Share Khmer Help Khmer, Khmer Love Khmer !

> សេចក្តីជូនដំណឹង...


 ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រកាសធ្វើសន្និសិទកាសែតមួយនា ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ស្អែកនេះ វេលាម៉ោង៩ព្រឹក នៅភោជនីយ៍ដ្ឋានបៃតង ។ គោលបំណងនៃសន្និសីទនោះ គឺ បង្ហាញ ពីលទ្ធផលនៃដំណើរទស្សនកិច្ចសិក្សារបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាទៅកាន់តំបន់ព្រំដែនក្នុង ឃុំជា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

> ជួបតែមនុស្សក្បត់...

  • ទោះបីខ្ញុំខំធ្វើបុណ្យយ៉ាងណា ក៏គេចមិនផុតពីមនុស្សក្បត់បោកប្រាស់ដែរ ព្រោះជាតិមុនយើងជំពាក់ពួកនោះ ដូច្នេះត្រូវតែទ្រាំជាតិនេះសងគេអោយ អស់ ជាតិក្រោយរស់ស្រួលហើយ ។



Please, Share Khmer Help Khmer, Khmer Love Khmer !

> ជីវិត និងការរស់នៅបច្ចុប្បន្ន...